ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA) |
នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Marcin Czepelak អគ្គលេខាធិការតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអបអរសាទរចំពោះលោក Marcin Czepelak ដែលអញ្ជើញមកបំពេញដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមក្នុង អាណត្តិអគ្គលេខាធិការ PCA ក្នុងឱកាសបើកការិយាល័យ PCA នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍ដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ការដោះស្រាយវិវាទតាមរយៈស្ថាប័នច្បាប់អន្តរជាតិ។ វៀតណាមវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ PCA ក្នុងការជួយប្រទេសនានាក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។
រីឯខ្លួនវិញ លោក Marcin Czepelak បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត តួនាទី និងសំឡេងរបស់វៀតណាម ក្នុងការជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ តាមរយៈការគាំទ្រការិយាល័យ PCA នៅវៀតណាម។ លោកអគ្គលេខាធិការ PCA បានសម្តែងក្តីសង្ឃឹមថា ការិយាល័យ PCA នៅទីក្រុងហាណូយ នឹងក្លាយជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតផងដែរ៕