|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ កញ្ញា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែល អាមេរិកដំណើរការវាយប្រហារតាមជើងអាកាសតម្រង់ទៅ
លើ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានអះអាងថា៖ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់សហគ មន៍អន្តរជាតិសំដៅប្រយុទ្ធប្រឆាំងនឹងភេវកម្មនិយមក្រោមរូបសណ្ឋានណាគ្រប់ប្រភេទ
ក៏ដូចជា អំពើហឹង្សាជ្រុលនិយម ដោយឈរលមូលដ្ឋនគោរពធម្មនុញ្ញរបស់ អ.ស.ប. បណ្ដាគោលការណ៍សារវ័ន្តរបស់ច្បាប់អន្តរជាតិស្តីអំពីឯកភាព អធិបតេយ្យភាពនិងបូរ ណភាពដែនដីរបស់ប្រទេសទាក់ទិននានា ធានាសុវត្ថិភាពសំរាប់ជនស៊ីវិល។
ឆ្លើយសំណួរអំពីការដែល ចិនបានផ្លាស់ប្តូរវាលថ្មលើសមុទ្រខាងកើតនាពេលថ្មីនេះ ក្នុងនោះមានកោះ Gac Ma ចំណុះអធិបតេយ្យភាពរបស់វៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖
“រាល់សកម្មភាពនៃភាគីទាក់ទិននានានៅសមុទ្រខាងកើតត្រូវគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសទាក់ទិននានាគោរពច្បាប់អន្តរជាតិជាពិសេសគឺ អនុសញ្ញា អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់ អ.ស.ប. ក៏ដូចជា សេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិ សំរាប់ភាគីនានាលើសមុទ្រខាងកើត (DOC) និងមិនធ្វើឲ្យស្ថានាភាពស្មុគស្មាញថែម ទៀតយើងខ្ញុំបានចាត់ទុកថា៖ ក្នុងកាលៈទេសៈបច្ចុប្បន្ន ភាគីទាំងឡាយត្រូវមាន
ការទទួល ខុសត្រូវរក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើត។”
ទាក់ទិនដល់ព័ត៌មានថា៖ នាយកដ្ឋានទទួលបន្ទុកបញ្ហាលើសមុទ្ររបស់ចិន នាថ្ងៃទី
២៤ កញ្ញា បានប្រកាសថា៖ កងទ័ពនៃប្រទេសនេះបានដំណើរការសមយុទ្ធដោយ
គ្រាប់ពិតទ្រាយធំទ្រងធំពីកោះ Hainan របស់ចិនដល់ប្រជុំកោះ Hoang Sa របស់
វៀតណាម។ ការធ្វើសមយុទ្ធនេះជះឥទ្ធិពលយ៉ាងម៉េចដល់សកម្មភាពនេសាទត្រី
របស់អ្នកនេសាទវៀតណាមលើទីកន្លែងនេសាទប្រពៃណី Hoang Sa និងវៀតណាម
មានវិធានការអ្វីៗ ដើម្បីការពារអ្នកនេសាទរបស់ខ្លួន លោក Le Hai Binh បានឲ្យដឹង
ថា៖ រហូតមកដល់ពេលនោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាលមានវិធាន ការចាំបាច់ដើម្បីការពារអ្នកនេសាទនិងសកម្មភាពនេសាទនៅទីនេះ។ ដោយ
ហេតុនេះ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាមបានធ្វើឲ្យច្បាស់លាស់ព័ត៌មាន
ពោលខាងលើព្រមទាំងអនវុត្តវិធានការចាំបាច់ដើម្បីអ្នកនេសាទធ្វើសកម្មភាពធម្មដា
លើសមុទ្រខាងកើត៕