វៀតណាមគាំទ្រការចូលរួមយ៉ាងសកម្មរបស់សមាជិកសភាលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគោលដៅសន្តិភាព

Chia sẻ
(VOVWORLD) - ក្នុងឱកាសចូលរួមមហាសន្និបាតប្រធានរដ្ឋសភាពិភពលោកលើកទី ៥ នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន (អូទ្រីស) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi។ 
វៀតណាមគាំទ្រការចូលរួមយ៉ាងសកម្មរបស់សមាជិកសភាលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគោលដៅសន្តិភាព - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបជាមួយអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Mariano Grossi  (ប្រភព៖ VOV)

នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមនឹងចូលរួមវិភាគទានហិរញ្ញវត្ថុក្នុងដំណាក់កាលទី ២ នៃគម្រោងរបស់ IAEA ដើម្បីសាងសង់មន្ទីរពិសោធន៍ទំនើបមួយឈ្មោះ Yukiya Amano ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការជួយប្រទេសនានាប្រយុទ្ធប្រឆាំងនិងរាំងស្កាត់ជំងឺឆ្លងពីសត្វឆ្លងដែន ដោះស្រាយរាល់បញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពម្ហូបអាហារ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យ IAEA ចែករំលែកបទពិសោធន៍និងគាំទ្រវៀតណាមក្នុងការផ្ទេរបច្ចេក វិទ្យាបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរលើវិស័យសុខា ភិបាល បង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ទន្ទឹមជាមួយគ្នានោះ គាំទ្រវៀតណាមចូលរួមក្នុងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ IAEA ដូចជាគម្រោងសកម្មភាពរួមបញ្ចូលគ្នាប្រឆាំងនឹងជំងឺឆ្លងពីសត្វ តភ្ជាប់សកម្មភាព IAEA ជាមួយសហភាពអន្តរសភាពិភពលោកនិងរដ្ឋសភាវៀតណាមជាពិសេសសកម្មភាពរបស់ក្រុមការងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា IPU ដើម្បីបង្កើនការចូលរួម សមាជិកសភាក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងគោលដៅសន្តិភាព។

នៅថ្ងៃដដែលនោះប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ IMC Krem, សម្ព័ន្ធក្រុមហ៊ុន WEFORYOU, សម្ព័ន្ធក្រុម CHRISTOF System និងជនរួមជាតិវៀតណាមនៅក្រៅប្រទេសមួយចំនួន ដែលបានមកប្រគល់ឧបករណ៍វេជ្ជសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ