ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ baoquocte.vn) |
កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួនជាង១៧០ប្រទេសក្នុងនោះមានប្រទេសជាង៧០បានថ្លែងសុន្ទរកថា។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រការកែទម្រង់ ដើម្បីធានាភាពជាអ្នកតំណាង ប្រជាធិបតេយ្យភាព តម្លាភាព និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ វៀតណាមគាំទ្រការពង្រីកចំនួនសមាជិកអចិន្ត្រៃយ៍ និងសមាជិកមិនអចិន្ត្រៃយ៍ ដើម្បីធានាឱ្យមានការតំណាងដោយយុត្តិធម៌សម្រាប់ក្រុមប្រចាំតំបន់ ជាពិសេសចំពោះប្រទេសដែលមិនទាន់មានតំណាង ឬមានតំណាងតិច និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕