វៀតណាមគាំទ្រកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងតាលីបង់

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ១០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  បាន អនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចចិត្ត លេខ ២៥១៣ ស្តីពីការគាំទ្រដល់កិច្ចព្រម ព្រៀងសន្តិភាពរវាងសហរដ្ឋ អាមេរិកនិងកងកម្លាំងស្វ័យប្រកាសថាជា “អេមីរ៉ាត អ៊ីស្លាមអាហ្វហ្គា នីស្ថាន” (ពោលគឺ កងកម្លាំងតាលីបង់តែម្តង)។

វៀតណាមគាំទ្រកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងតាលីបង់ - ảnh 1 ក្រុមប្រឹក្សាសន្តិសុខបានអនុម័តនូវសេចក្តីសម្រេចចិត្តមួយដែលគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងតាលីបង់ (ប្រភព៖ UN)

សេចក្តីសម្រេចចិត្ត លេខ ២៥១៣ គឺគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាព បានចែង នៅថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ដូចដែលបានពោលខាងលើ និងសេចក្តីប្រកាស រួមរវាងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ ដោយបានសង្កត់ធ្ងន់ ថា ដំណើរការសន្តិ ភាពត្រូវបានដឹកនាំ និងគ្រប់គ្រង ដោយប្រជាជន អាហ្វានីស្ថាន ព្រមទាំងអំពាវនាវអោយភាគីពាក់ព័ន្ធ នៅអាហ្គានីស្ថាន ពន្លឿន ការចរចា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់ និងដំណោះស្រាយនយោបាយ ។ សេចក្តីសម្រេចនេះក៏មានមាត្រាចែងថា ត្រៀមរួចជាស្រេចដើម្បីពិចារណា លើការដកបុគ្គលនិងអង្គភាពចេញពីបញ្ជីទណ្ឌកម្មរបស់គណៈកម្មាធិការដាក់ទណ្ឌកម្មតាលីបង់ (គណៈកម្មាធិ ការ១៩៨៨)នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។

ថ្លែងបន្ទាប់ពីការអនុម័តលើសេចក្តីសម្រេចចិត្ត សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិបានសម្តែងក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងទាញ យកផលប្រយោជ ន៍ពីសន្ទុះលទ្ធផល ដើម្បីរួមចំណែកដល់សន្តិភាពយូរអង្វែង នៅអាហ្វហ្គានីស្ថាននិងតំបន់។ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកម្ម អចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ  បានសម្តែងនូវការគំាទ្រ ចំពោះ កិច្ចព្រមព្រៀងសន្តិភាពនិងសេចក្តីថ្លែងប្រកាសរួម ក៏ដូចជា ថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក អាហ្គានីស្ថាន កាតានិងភាគី ពាក់ព័ន្ធដទៃទៀត។ លោក Dang Dinh Quy បានគូសបញ្ជាក់ថា វៀតណាមបាន បោះឆ្នោតយល់ព្រម ដោយសង្ឃឹមថា សេចក្តីសម្រេចចិត្តនេះនឹងរួមចំណែកដល់ ការជំរុញសន្តិភាពនិងស្ថេរភាពយូរអង្វែងនៅអាហ្វហ្គានីស្ថាន ដើម្បីជាប្រយោជន៍ របស់ប្រជាជន អាហ្វហ្គានីស្ថាន ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ជួយអាហ្វហ្គានីស្ថានក្នុងដំណើរការកសាងសន្តិភាពនិងការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ