ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ដើម្បីជំរុញការរំសាយអាវុធប្រកបដោយប្រសិទ្ធភាព បណ្តាប្រទេសនានាត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់ដែលត្រូវបានទទួលស្គាល់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសម្រាប់ការរំសាយសព្វាវុធទាំងស្រុង ក្នុងនោះផ្តល់អាទិភាពខ្ពស់បំផុតគឺការ លុបបំបាត់អាវុធប្រល័យលោក ដោយសង្កត់ធ្ងន់លើតម្រូវការពង្រឹងស្ថាប័នរំសាយអាវុធនិងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដែលមានស្រាប់ ក្នុងនោះមានការអនុវត្តពេញលេញនៃសន្ធិសញ្ញាស្តីពីការមិនរីក សាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) គឺជាកត្តាសម្រេចចិត្តមួយជំហានឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យពិភាក្សា។ រូបថត៖ TTXVN |
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងជាថ្មីថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការងាររបស់គណៈកម្មាធិការទី១ ហើយទន្ទឹមនឹងនោះ គាំទ្រការខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅរួមនៃពិភពលោកសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍៕