វៀតណាមគឺជាដៃគូទំនុកទុកចិត្តបំផុតរបស់ជប៉ុន

Chia sẻ
(VOVworld) - អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio
Hatoyama បានអះអាងថា៖ វៀតណាមគឺជាដៃគូទំនុក
ទុកចិត្តបំផុតរបស់ជប៉ុន
វៀតណាមគឺជាដៃគូទំនុកទុកចិត្តបំផុតរបស់ជប៉ុន - ảnh 1
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio Hatoyama (Image: Vietnam+)

(VOVworld) – ឆ្លើយសម្ភាសនៃអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពី
ដំណើរទស្សនកិច្ចនាពេលខាងមុខនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung នៅខាងក្រៅសន្និសីទជាន់ខ្ពស់ជប៉ុន-អាស៊ាន អតីតនាយករដ្ឋមន្ត្រី
ជប៉ុន លោក Yukio Hatoyama បានអះអាងថា៖ ទំនាក់ទំនងរវាងវៀត ណាមនិងជប៉ុន
មិនត្រឹមតែជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំង ជាប្រទេសជិតខាង
មានទំនុកតុកចិត្តខ្លាំងបំផុត។ ស្តីពីទំនាក់ទំនងរវាងជប៉ុននិង អាស៊ាន លោក Hatoyama បានចាត់ទុកថា៖ ចំពោះប្រទេសជាសមាជិកអាស៊ាននិមួយៗ ជប៉ុននឹងមានការជួយ
ឧត្ថម្ភជាក់ស្តែង ដូចជា ODA។ ជប៉ុននឹងសហប្រតិបត្តិការជិតស្និតជាមួយបណ្ដា
ប្រទេសជាសមាជិកអាស៊ានដើម្បីសុក្រិដ្ឋប្រព័ន្ធហេត្ថារចនាសម្ព័ន្ធជាពិសេសគឺការ
បន្តវិនិយោគចូលក្នុងបណ្ដាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន។ ការលើក
កំពស់ទំនាក់ទំនងយ៉ាងល្អប្រសើវៀតណាម-ជប៉ុននឹងបង្កើនបរិយាកាសសហ
ប្រតិបត្តិការងាយស្រួលក្នុងតំបន់។ លោក Hatoyama បានវាយតំលៃថា៖ វៀតណាមនឹងដើតួនាទីស្នូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ