ផលិតផលឈើសម្រាប់ការនាំចេញនៅក្រុមហ៊ុន Hiep Long - ខេត្ត Binh Duong (រូបថត៖ VNA) |
លោក Charest មានប្រសាស ន៍ថា ប្រទេសកាណាដានិងវៀត ណាមមិនទាន់បានទាញយក ផលប្រយោជន៍ពេញ លេញពីឧត្តមភាពឬឱកាសពីកិច្ចព្រមព្រៀង CPTPP នៅឡើយ។ ទោះ បីពាណិជ្ជកម្មទ្វេភាគី មានការ កើនឡើងក៏ដោយប្រទេសទាំងពីរក៏មើលឃើញពីឱកាសនិងសក្តានុពលក្នុងវិស័យកែច្នៃម្ហូបអាហារនិងផលិតកម្ម ប៉ុន្តែវានៅតែមានវិស័យថ្មីៗដែលត្រូវការការវិនិយោគផងដែរ។ ដោយមានតម្លៃនាំចូលទំនិញ កើនឡើងរហូតដល់ ៥០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ កាណាដាត្រូវបានគេចាត់ទុកថាជាទីផ្សារគួរឲ្យទាក់ទាញសម្រាប់វិនិយោគិន។ ហេតុដូច្នេះ លោក Charest បានអះអាងថានៅតែមានឱកាសនិងសក្តានុពលដ៏ល្អប្រពៃសម្រាប់ប្រទេសវៀតណាមនិងកាណាដាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅពេលប្រតិបត្តិការទំនិញរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាជាជាងការប្រកួតប្រជែងគ្នាទៅវិញមកផងដែរ ៕