|
វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅបង្កើន GDP ពី ៦,៣% ដល់ ៦,៥% (VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ១៧ តុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមបន្តកម្មវិធីសម័យប្រជុំលើកទី៤ ផ្តល់មតិចំពោះបណ្ដារបាយការណ៍នៃរដ្ឋា
ភិបាលស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការ
រដ្ឋ ឆ្នាំ ២០១៦ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧។ តាមនោះ មាន
គោល ដៅដែលពិបាកនិងសម្រេចបានគឺកំណើន GDP គ្រោងនឹងទទួលបាន
ពី ៦,៣% ដល់ ៦,៥% បើប្រៀបនឹងផែនការដាក់ចេញគឺ ៦,៧% ហើយល្បឿន
នៃការបង្កើនតំលៃប្រាក់នាំចេញពី ៦% ដល់ ៧% បើប្រៀបនឹងផែនការបាន
ដាក់ចេញគឺ ១០%។ ក៏តាមរបាយការណ៍ពោលខាងលើថា៖ ចំណាយថវិការហួស
ពីការកំណត់ឆ្នាំ ២០១៦ គឺ ២៥៤ លានលានដុង ស្មើនឹងចំនួនដែលរដ្ឋសភា
បានកំណត់។ គណៈកម្មាធិការហិរញ្ញវត្ថុថវិការបានស្នើរឲ្យរដ្ឋាភិបាលត្រួតពិនិត្យ
ហើយរាយការណ៍ឲ្យបានគ្រប់គ្រាន់ស្ថានភាពបំណុលសាធារណៈដើម្បីនាំចេញ
វិធាន ការណ៍គ្រប់គ្រងនិងតុល្យភាពថវិការរដ្ឋឲ្យមានភាពម្ចាស់ការនិងទាន់
ពេលវេលា។ នាសម័យប្រជុំព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
បានរៀបចំការប្រមូលផ្តុំប្រាក់ជំនួយសំរាប់ប្រជាពលរដ្ឋភាគកណ្ដាលវៀតណាម
ដែលកំពុងរង ឥទ្ធិពលដោយទឹកជំនន់៕