វៀតណាមខិតខំប្រឹងប្រែតអនុវត្តរាល់សំណើររបស់ EU ចំពោះជលផល

Chia sẻ
(VOVWORLD) -វៀតណាមខិតខំប្រឹងប្រែងអនុវត្តរាល់សំណើររបស់ EU ចំពោះជលផល នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន បទ វៀត ណាម លោក Vu Van Tam។
វៀតណាមខិតខំប្រឹងប្រែតអនុវត្តរាល់សំណើររបស់ EU ចំពោះជលផល - ảnh 1វៀតណាមខិតខំប្រឹងប្រែតអនុវត្តរាល់សំណើររបស់ EU ចំពោះជលផល 

វៀតណាមខិតខំប្រឹងប្រែងអនុវត្តរាល់សំណើររបស់ EU ចំពោះជលផល នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam នៅក្នុងសន្និសីទកាសែតរដ្ឋាភិបាលប្រចាំនាល្ងាចថ្ងៃទី ១ ធ្នូ នៅទីក្រុង ហាណូយ។ តាមលោក Vu Van Tam ថា ក្រសួងបានកសាង ផែនការសកម្មភាព ដោយមានវិធានការជាក់ស្ដែង និងលម្អិតដើម្បីអនុវត្តសំណើរទាំង ៩ របស់សហភាពអឺរ៉ុប (EU) ចំពោះ ជលផលវៀតណាម។លោកបានថ្លែងយ៉ាងដូច្នេះថា៖

“ទីមួយគឺគប្បីសុក្រិតរបៀបរបបឲ្យសមស្របនឹងការកំណត់របស់អន្តរជាតិ ក្នុងនោះមាន EU។ ក្នុងសម័យប្រជុំរដ្ឋសភាកន្លងទៅ ច្បាប់ស្ដីពីជលផលធ្វើវិសោធនកម្មត្រូវបានអនុម័ត ក្នុងនោះមានដាក់បញ្ចូលនូវរាល់សំណើររបស់ EU។ ទីពីរគឺសមត្ថភាពអនុវត្តរបស់ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងអ្នកនេសាទ។ ទីបីគឺកិច្ចការឃោសនាសម្រាប់ប្រព័ន្ធគ្រប់គ្រងរដ្ឋអំពីជលផល”។

ក្រៅពីនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសារព័ត៌មានដើម្បីអនុវត្តជាក់ស្ដែងនូវយុទ្ធសាស្ត្រផ្សព្វផ្សាយ។ ភាគីវៀតណាមក៏បានបង្កើនកិច្ចសន្ទនាដើម្បី EU ទទួលស្គាល់កិច្ចខិត្តខំប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលនូវរាល់សំណើរអំពីជលផលផងដែរ៕

ប្រតិកម្មទៅវិញ