លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ។ |
នាព្រឹកថ្ងៃទី១៤ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំការ អនុវត្តការសន្យារបស់ វៀតណាមនៅអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦)។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានប្រសាសន៍ថា៖ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ COP២៦ វៀតណាមបានចាប់ផ្តើមអនុវត្តន៍ ការសន្យារបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ។ វៀតណាមបានបង្កើតគណៈកម្មា ធិការជាតិដឹកនាំផ្ទាល់និងរៀបចំការអនុវត្ត។ អាចនិយាយបានថា ក្នុងរយៈពេលដ៏ខ្លី ការយល់ដឹងរបស់កម្មាភិបាល និងប្រជាជនអំពីការការពារបរិស្ថាន និងការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុនិយាយរួម ជាពិសេសខ្លឹមសារនៃការសន្យា និងការ អនុវត្តការសន្យារបស់វៀតណាមនៅ COP២៦ បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ លោក នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“យើងបានផ្តោតលើការពិភាក្សា និងវាយតម្លៃឡើងវិញ ចាប់ពីកិច្ចប្រជុំលើកទី២ មក ដើម្បីរៀបចំការអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចដែលបានកំណត់ ដោះស្រាយការ លំបាក និងបង្កើតយន្តការ គោលនយោបាយ ច្បាប់ ដើម្បីជួយសម្រួលដល់ការអនុវត្ត ការសន្យារបស់វៀតណាមនៅ COP២៦។ ការបង្ការទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុគឺជាបញ្ហាសកល របស់ប្រជាជនទាំងមូល ដូច្នេះត្រូវមានវិធីអភិក្រមសកល សម្រាប់ប្រជាជនទាំងមូល។ ចាំបាច់ត្រូវផ្តល់យោបល់លើសេចក្តីព្រាងគម្រោងរបស់ គណៈកម្មាធិការដឹកនាំ ចំពោះការរៀបចំកិច្ចប្រជុំសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការ សន្សំសម្ចៃដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធ និងការបំប្លែង ថាមពល ជាមួយនឹងអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍនានា”៕