ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai (រូបថត៖ TTXVN) |
ចូលរួមក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវ (ប្រទេសស្វីស) បានលើកឡើងពីគោលការណ៍ គោលនយោបាយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលនានា ដែលរដ្ឋាភិបាលវៀតណាមសម្រេចបានក្នុងការជំរុញសិទ្ធិមនុស្ស ក្នុងនោះមានសិទ្ធិកុមារ សិទ្ធិរបស់ជនពិការ សិទ្ធិវប្បធម៌និងសិទ្ធិស្បៀងអាហារនៅ វៀតណាម។ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai បានអះអាងអំពីការជំរុញនិងការពារសិទ្ធិមនុស្សនៅ វៀតណាម ដែលមានការរួមចំណែកយ៉ាងសកម្មក្នុងការលើកទឹកចិត្តស្មារតីរបស់ប្រជាជននិងលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។
សូមគូសបញ្ជាក់ថា សម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ (ប្រទេសស្វីស) បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២១ ហើយគ្រោងនឹងអនុម័តលើពង្រាងនៃសេចក្តីសម្រេចចិត្តចំនួន ៣០ ទៅដល់៤០ ផងដែរ៕