|
ប្រធានក្រុមការងារទទួលបន្ទុកគំនិតច្នៃប្រឌិតតភា្ជប់ អាស៊ាន (IAITF) ថតរួបអនុស្សាវរីយ៍ (រូបថតៈĐỗ Quyên-TTXVN) |
(VOVworld)-កិច្ចប្រជុំលើកទី៥១នៃក្រុមការងារទទួលបន្ទុកគំនិតច្នៃប្រឌិតតភា្ជប់
អាស៊ាន (IAITF) បានប្រព្រឹត្តទៅនាថ្ងៃទី៣១មិនានៅរដ្ឋធានី Jakarta ប្រទេសឥណ្ឌូ
នេស៊ី ក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam ប្រធានក្រុមបេសក
កម្មវៀតណាមប្រចាំអាស៊ាន។ នេះជាកិច្ចប្រជុំដំបូងក្នុងអាណត្តិវៀតណាម កាន់
ដំណែងជាប្រធាននៃក្រុមការងារនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះលោក
Nguyen Hoanh Nam បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃគំនិតច្នៃប្រឌិតតភ្ជាប់
អាស៊ាន(IAI) ដែលជាក្របខ័ណ្ឌគោលសម្រាប់ការបង្រួញគម្លាតអភិវឌ្ឍន៍ក្នុងប្លុក
អាស៊ានក៏ដូចជារវាងអាស៊ានជាមួយប្រទេសដទៃ។ លោកឯកអគ្គរដ្ឋទូតវៀតណាម
ក៏បានអះអាងថា ក្នុងនាមជាប្រធានរបស់ក្រុមការងារ IAI ឆ្នាំ២០១៧នេះ វៀតណាម
នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការមេ
ដែលតាមនោះ បង្កើតសន្ទុះវិវឌ្ឍន៍សម្រាប់បណ្តាឆ្នាំបន្តបន្ទាប់ទៀតផង។
ធ្វើការឆ្លើយសម្ភាសន៍នៅខាងក្រៅកិច្ចប្រជុំ លោក Nguyen Hoanh Nam បាន
សង្កត់ធ្ងន់ថា ឆ្នាំ២០១៧នេះ ក្នុងនាមជាប្រធានក្រុមការងារ វៀតណាមនឹងរឹតបន្តឹង
កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានា ជាពិសេសគឺបណ្តាប្រទេស CLMV
(កម្ពុជា-ឡាវ-មីយ៉ាន់ម៉ានិងវៀតណាម) ដើម្បីកសាងយន្តការល្អបំផុតសម្រាប់អនុវត្ត
នូវគំនិតច្នៃប្រឌិតនេះ៕