ក្រោយរយៈពេល៩ខែ ផ្នែកទេសចរណ៍បានសម្រេចលើសផែនការទទួលភ្ញៀវអន្តរជាតិចំនួន៨លាននាក់សម្រាប់ឆ្នាំ២០២៣។ (រូបថត៖ toquoc.vn) |
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នឹងរាយការណ៍ជូនរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរគោលដៅអំពីការទទួលភ្ញៀវអន្តរជាតិក្នុងឆ្នាំនេះ។
គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។ ក្នុងប៉ុន្មានខែដែលនៅសេសសល់នៃឆ្នាំ ២០២៣ តាមការគ្រោងទុក វៀតណាម អាចទទួលភ្ញៀវអន្តរជាតិយ៉ាងហោចណាស់ពី ១,១ លានទៅ ១,២ លាននាក់ក្នុងមួយ ខែ។ ជាពិសេសនៅខែធ្នូ ក្នុងអំឡុងបុណ្យណូអែល និងចូលឆ្នាំសកល វៀតណាមនឹង ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
ហេតុដូច្នេះ ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ នឹងរាយការណ៍ជូនរដ្ឋាភិបាល ដើម្បីកែសម្រួលគោលដៅអំពីការទទួល ភ្ញៀវអន្តរជាតិពី ៨លាននាក់ ឡើង ១២,៥ ដល់ ១៣លាននាក់ ក្នុងឆ្នាំ២០២៣ កើន ឡើងប្រមាណ ១៥៦% បើធៀបនឹងផែនការដើម៕