វៀតណាម-កូរ៉េខាងត្បូងជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងទិសដៅតុល្យភាព និងនិរន្តរភាព

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២៣ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

វៀតណាម-កូរ៉េខាងត្បូងជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងទិសដៅតុល្យភាព និងនិរន្តរភាព - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol (រូបថត៖ VOV)

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា ប្រទេសទាំងពីរពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម បន្តជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងទិសដៅតុល្យភាព និងនិរន្តរភាព។ សហគ្រាសកូរ៉េខាងត្បូងបន្តពង្រឹងទំនាក់ទំនង គាំទ្រសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសកូរ៉េខាងត្បូង។ ភាគីទាំងពីរសហការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រមួយចំនួន ដែលភាគីទាំងពីរមានសក្តានុពល ភាពខ្លាំង និងតម្រូវការ។ ប្រធានរដ្ឋសភាបានស្នើភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក; ស្នើឱ្យកូរ៉េខាងត្បូងគាំទ្រការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានឯកភាពជាមូលដ្ឋានចំពោះសំណើរបស់ប្រធានរដ្ឋសភា Vuong Dinh Hue ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។ ប្រធានាធិបតីកូរ៉េខាងត្បូងមានប្រសាសន៍ថា លោកចាប់អារម្មណ៍នឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ជំនាន់អនាគតនៃប្រទេសទាំងពីរ រួមទាំងនិស្សិតវៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ