វៀតណាម-កូរ៉េខាងត្បូងខិតខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនាពេលខាងមុខ សំដៅរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាតកាន់តែខ្លាំងឡើងៗ។
វៀតណាម-កូរ៉េខាងត្បូងខិតខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ TTXVN) 

នារសៀលថ្ងៃទី២ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមយកចិត្តទុកដាក់ពិសេសហើយមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូងឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងមានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនាពេលខាងមុខ សំដៅរឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលការរីករាលដាលនៃជម្ងឺរាតត្បាតកាន់តែខ្លាំងឡើងៗ។

វៀតណាម-កូរ៉េខាងត្បូងខិតខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug។ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc សង្ឃឹមថា លោកប្រធានរដ្ឋសភានិងសមាជិកសភាកូរ៉េខាងត្បូងបន្តលើកទឹកចិត្តសហគ្រាសកូរ៉េខាងត្បូងបង្កើនការវិនិយោគចូលមកវៀតណាម។ រដ្ឋាភិបាល វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរហើយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងពង្រីកអាជីវកម្ម ក៏ដូចជាជួយឧបត្ថម្ភដល់សហគ្រាសវៀតណាមក្នុងការទទួលបច្ចេកវិទ្យាដែលត្រូវបានផ្ទេរប្រគល់ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផលិត-ផ្គត់ផ្គង់សកលរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឲ្យកូរ៉េខាងត្បូងជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍដើមទុន ODA ពង្រីកកញ្ចប់ជំនួយឥតសំណងសម្រាប់វៀតណាម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពលកម្មនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ