|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ញើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីស្តីទីកម្ពុជាសម្តេចក្រឡាហោមស ខេង
(រូបថតៈVGP) |
(VOVworld)-ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅកម្ពុជានិងធ្វើសហអធិបតីកិច្ចប្រ
ជុំលើកទី១៥នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យា (UBHH-15) និងសន្និសីទសហប្រតិបត្តិការ
និងអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី៩ដែលប្រារព្ធនៅរាជ
ធានីភ្នំពេញប្រទេសកម្ពុជានោះ នារសៀលថ្ងៃទី១៤មិនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ញើញជួបសម្តែង ការគួរ
សមនាយករដ្ឋមន្ត្រីស្តីទីកម្ពុជា សម្តេចក្រឡាហោមស ខេង។នៅក្នុងជំនួបនេះ
សម្តេចក្រឡាហោមស ខេង បានអះអាងថា នឹងបញ្ជាណែនាំឲ្យក្រសួងស្ថាប័ននានា
បន្តរួមសហការយ៉ាងល្អជាមួយវៀតណាម សំដៅអភិវឌ្ឍន៍នូវសមិទ្ធិដែលទទួលបាន
រួមទាំងខិតខំអនុវត្តរាល់ខ្លឹមសារសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរបានព្រមព្រៀងមុននេះ ជាពិសេស ពង្រីកនិងលើកកំពស់ថែមទៀតកិច្ច
សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឲ្យសម្តេចក្រឡាហោមស
ខេង បញ្ជាណែនាំដើម្បីការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោករវាង
ប្រទេសទាំងពីរនឹងបានសម្រេចយ៉ាងឆាប់ៗ។ ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈ
ងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវៀតណាមដែលកំពុងធ្វើការវិនិយោគធ្វើអាជីវ
កម្មនៅកម្ពុជានិងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនវៀតណាមនឹងនរ
រស់នៅរកស៊ីយូរអង្វែងនៅកម្ពុជា៕