វៀតណាម-កម្ពុជារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៨

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែធ្នូកិច្ចប្រជុំ លើកទី១៨នៃគណៈកម្មការចម្រុះវៀត ណាម-កម្ពុជា (JC) ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ 

វៀតណាម-កម្ពុជារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៨ - ảnh 1ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
លោក ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ។
(រូបថត៖ VOV Phnom Penh)

នៅកិច្ចប្រជុំលើកនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បាន ពិភាក្សាអំពីវិធីនានាដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតសកល Covid-19។ ភាគីទាំងពីរបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបង្កើនកិច្ច ខិតខំប្រឹងប្រែងរួម ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម-កម្ពុជារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៨ - ảnh 2ពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV Phnom Penh)

       ឧបនាយករដ្ឋមន្រ្តីទាំងពីររូបក៏បានអញ្ជើញដឹកនាំពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខណ្ឌ សីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាផងដែរ។ បណ្ដាឯកសារពោលខាងលើ បានកត់ សម្គាល់នូវការសម្រេចកិច្ចការបោះបង្គោលព្រំដែនគោកចំនួន៨៤% រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក។ ការកំណត់ខ្សែព្រំដែន ប្រកបដោយសត្យានុម័តនិងតម្លាភាព បានចូលរួមចំណែកដល់ការថែរក្សា ស្ថិរភាពនៅតំបន់ព្រំដែនរួមរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនង មិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អនិងស្ថិរភាពយូរអង្វែងរវាងប្រទេស ទាំងពីរវៀតណាម-កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ