|
នាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការ គួរសមនាយករដ្ឋមន្ត្រី សម្តេច ហ៊ុនសែន |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ទៀបាញ់ ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ Ngo Xuan Lich
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈ ប្រតិភូយោធាជាន់
ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ ប្រទេសកម្ពុជាចាប់ពី
ថ្ងៃទី៣១ឧសភាដល់ថ្ងៃទី១មិថុនា។នាព្រឹកថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍ Ngo
Xuan Lichនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន ដំណើការជំនួបចរចារជាមួយ
គណៈប្រតិភូយោធាជាន់ខ្ពស់របស់កម្ពុជាដឹកនាំ ដោយនាយឧត្តមសេនីយ៍ទៀ
បាញ់។ ដោយបំណងប្រាថ្នាបង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិឲ្យ
សក្តិសមទៅនឹងសក្តានុភាពនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ រដ្ឋមន្ត្រីទាំងពីររូប
បានឯកភាពនឹងអនុវត្តពេញលេញប្រកបដោយ ប្រសិទ្ធិភាពនូវខ្លឹមសារបានកំណត់
ក្នុងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារ ជាតិដោយគោលដៅបង្កើនការយល់
ដឹង ជឿទុកចិត្តគ្នា ធានាបរិយាកាសាសន្តិ ភាព ស្ថិរភាពសម្រាប់ភាគីទាំងពីរអភិវឌ្ឍន៍
សេដ្ឋកិច្ច និងធ្វើឲ្យបរាជ័យរាល់ឧបាយកលបំបែកបំបាកទំនាក់ទំនទ្វេភាគី។
នៅទីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងនូវ គោល នយោបាយ
មុនក៏ដូចជាក្រោយរបស់វៀតណាម គឺអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិ
ការលើគ្រប់វិស័យជាមួយប្រទេសនានា ជាពិសេសគឺប្រទេសមាន ទំនាក់ទំនងប្រពៃ
ណីនិងប្រទេសជាមិត្តជិតខាង។ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយឧត្តមសេនីយ៍
Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការ គួរសមនាយករដ្ឋមន្ត្រី
សម្តេច ហ៊ុនសែន ប្រធានរដ្ឋសភា សម្តេច ហេង សំរិន និងជូបសំណេះសំណាល
ជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕