ទិដ្ឋភាពនៅជំនួបពិភាក្សាការងារទ្វេភាគី (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នា ព្រឹកថ្ងៃទី៣១ ខែតុលា ឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang ប្រធានអគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការដែលបានរៀបចំឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសែន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីបន្ទាប់ពីពិធីទទួលមក លោកនាយ ឧត្តមសេនីយ៍ វង្ស ពិសែន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ច ការងារលើកនេះរបស់លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang រួមជាមួយ គណៈប្រតិភូវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរលើ វិស័យជាច្រើនដូចជា៖ ការផ្លាស់ប្ដូរគណៈប្រតិភូយោធាគ្រប់ជាន់ថ្នាក់ កិច្ចសហ ការកសាងខ្សែព្រំដែន បង្គោលព្រំដែនប្រកបដោយសុវត្ថិភាព សន្តិភាព និង អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមានគោលបំណងចង់បង្កើនថែមទៀតនូវ ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួមនិងកងទ័ព ទាំងពីរនិយាយដោយឡែក។
លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បានទៅជួបសម្ដែងការគួរសមលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV) |
នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បានទៅ ជួបសម្ដែងការគួរសមលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៕