វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាមដែលបានពលីជីវិតនៅខេត្តមណ្ឌលគីរី

Chia sẻ
(VOVWORLD) - ការងាររុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ វៀតណាមដែលបាន ពលីជីវិតនៅកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដល់ដំណាច់ខែ ឧសភា ឆ្នាំ២០១៩។ 

ការងាររុករកអិដ្ឋធាតុនេះនឹងត្រូវបានដំណើរការនៅតំបន់ ទីក្រុងសែនមនោរម្យ ស្រុកកោះញែក ស្រុកពេចិន្តា ស្រុកអូររាំងនិងស្រុកកែវ សីមា នៃខេត្តមណ្ឌលគីរី។ នេះជាខ្លឹមសារនៃកំណត់ហេតុស្ដីពីការបន្តកិច្ចសហ ប្រតិបតិ្តការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅ ខេត្តមណ្ឌលគីរី ដែលត្រូវបានលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគីរី និងលោកស្រី H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ចុះហត្ថលេខានាថ្ងៃទី៣ ខែតុលាកន្លងទៅ។

        តាមឯកសារនេះថា អាជ្ញាធរខេត្តមណ្ឌលគីរីនឹងបង្កលក្ខណៈងាយស្រួល សម្រាប់ក្រុមរុករក K៥១ របស់វៀតណាម ដែលត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាព រុករកអិដ្ឋធាតុនៅក្នុងដែនដីខេត្ត តាមការកំណត់នៃច្បាប់និងទំនៀមទំលាប់របស់ ប្រជាជនក្នុងតំបន់៕

ប្រតិកម្មទៅវិញ