វៀតណាម-កម្ពុជា បូករសុបការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម - កម្ពុជា ដំណាក់កាល ២០០៦-២០១៩។  នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញចុះហត្ថលេខាផ្ទាល់លើឯក សារ គតិយុត្តិសំខាន់ៗស្តីពីព្រំដែន។
វៀតណាម-កម្ពុជា បូករសុបការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន - ảnh 1លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោហ៊ុនសែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថតៈ TTXVN)

ថ្លែងមតិក្នុងសន្និសីទនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានសង្កត់ធ្ងន់ថាអធិបតេយ្យភាពដែនដីនិងព្រំដែនជាតិជានិច្ចកាលជាប្រការដ៏ពិសិដ្ឋរបស់ប្រជាជាតិនីមួយៗ។ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រវៀតណាមនិងកម្ពុជាតែងតែមានទំនាក់ទំនងភូមិផងរបងជាមួយគ្នាជាយូរណាស់មកហើយ។យោងតាមលោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc រួមជាមួយបណ្តា ឯកសារគតិយុត្តិស្តីពីព្រំដែនដែលបានចុះហត្ថលេខាកន្លងមកនោះ  ឯកសារទាំងពីរលើកនេះនឹងបង្កើតក្របខ័ណ្ឌច្បាប់សំខាន់មួយដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍ព្រំដែននៃប្រទេសទាំងពីរ តាមរយៈនោះ កសាងព្រំដែនគោកវៀតណាម - កម្ពុជាទៅជាព្រំដែនសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“ពិធីចុះហត្ថលេខាដ៏ឧឡារិកនាថ្ងៃនេះគឺជាសេចប្រកាសដ៏ច្បាស់លាស់ មួយ ទៅកាន់តំបន់និងពិភពលោករបស់ប្រទេសដែលមានឯករាជ្យនិងអធិបតេយ្យ ភាពពីរគឺសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាស្តីពីឆន្ទៈនិងការប្តេជ្ញាចិត្តក្នុងការសហការដើម្បីកសាងព្រំដែនសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកដោយឈរលើការគោរពបូរណភាពទឹកដីផលប្រយោជន៍ទៅវិញទៅមកដើម្បីសុភមង្គលនិងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម-កម្ពុជា បូករសុបការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន - ảnh 2 លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោហ៊ុនសែនបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែន ជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថតៈ TTXVN)

អញ្ជើញជាការឆ្លើយតប សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានបញ្ជាក់ដែរថាពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្ត្រចំនួន២ ច្បាប់ដូចដែលបានពោលខាងលើ បានបង្ហាញយ៉ាងច្បាស់ថាវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគួរជាទីមោទនភាពណាស់។សមិទ្ធិផលដ៏អស្ចារ្យក្នុងការងារកំណត់ខ័ណ្ឌសីមា និងបោះបង្គោល ព្រំដែនដែលប្រទេសទាំងពីរទទួលបាន គឺផ្តើមចេញពីការខិតខំក្នុងការស្វែងរកដំណោះស្រាយរួមដោយផ្អែកលើចំណងមេត្រីភាព របស់ប្រទេសភូមិផងរបង យើងទាំងពីរ។

មុននេះ សន្និសីទជំរុញវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កម្ពុជាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៤ ខែតុលា។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញជាសហអធិបតីនៃសន្និសីទនេះ។

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ថារដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាបន្តជំរុញបរិយាកាសធុរកិច្ចនិងវិនិយោគដែលបើកចំហនិងអំណោយផលសម្រាប់វិនិយោគិននិយាយរួម ជាពិសេសសម្រាប់អាជីវកម្មរបស់ប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ៕


ប្រតិកម្មទៅវិញ