វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ តុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ (កម្ពុជា) ក្រសួងការពារប្រទេស និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសម្របសម្រួលជាមួយក្រសួងការពារជាតិកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំពិធីបើកការតាំងពិព័រណ៍ផលិតផល ឆ្នាំ ២០២៣ (VIDEX ២០២៣)។
វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច  - ảnh 1គណៈប្រតិភូចុចប៊ូតុងបើក VIDEX ២០២៣  (រូបថត៖ Hoang Minh/TTXVN)

ជាព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យជាតិ និងការបង្កើតកងយោធពលខេមរភូមិន្ទកម្ពុជា VIDEX ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែតុលា ដោយទាក់ទាញការចូលរួមពីអង្គភាពអាជីវកម្មទាំងវៀតណាមនិងកម្ពុជាជិត ១៥០ ជាមួយនឹងស្តង់ទំនិញចំនួន ២០០ ដូចជា គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា មនុស្សយន្ត យន្តហោះគ្មានមនុស្សបើកឯកទេស ឧបករណ៍ឧស្សាហកម្ម គ្រឿងយន្តកសិកម្ម ជី គ្រាប់ពូជរុក្ខជាតិ សម្លៀកបំពាក់វាយនភ័ណ្ឌ ស្បែកជើង អេឡិចត្រូនិច គ្រឿងអគ្គិសនី  សម្ភារៈសំណង់   សិប្បកម្ម ទំនិញប្រើប្រាស់ជាដើម។

លើសពីនេះ ពិព័រណ៌ក៏មានសកម្មភាពតាំងបង្ហាញ និងឧទ្ទេសនាមអំពីរូបភាពមួយចំនួននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា; ឧទ្ទេសនាមសមិទ្ធិផលសេដ្ឋកិច្ច និងការពារជាតិរួមរបស់កងទ័ពប្រជាជនវៀតណាមនាពេលថ្មីៗនេះ។

ក្នុងក្របខ័ណ្ឌនៃ VIDEX ២០២៣ នឹងប្រព្រឹត្តទៅសិក្ខាសាលា “លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា ២០២៣”  ដោយមានការចូលរួមពីតំណាងអាជីវកម្មចំនួន ១៥០ មកពីប្រទេសទាំងពីរ។ បន្ទាប់មកទៀត នាថ្ងៃទី ២៨ ខែតុលា សិក្ខាសាលា “ពង្រឹងការតភ្ជាប់ និងអភិវឌ្ឍន៍សេវាកម្មភស្តុភារលើផ្លូវវៀតណាម - កម្ពុជា” ក៏ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីធុរកិច្ចចំនួន ១២០ មកពីប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់សាជីវកម្មកំពុងផែសាយហ្គន ផងដែរ៕

ប្រតិកម្មទៅវិញ