វៀតណាមកំពុងអនុវត្តល្អបទដ្ឋានសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ

Chia sẻ
(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយលោក Olumuyiwa Benard Aliu ប្រធានក្រុមប្រឹក្សាអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)នាព្រឹកថ្ងៃទី៦កក្កដា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព 
វៀតណាមកំពុងអនុវត្តល្អបទដ្ឋានសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ - ảnh 1វៀតណាមកំពុងអនុវត្តល្អបទដ្ឋានសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ 

នៅក្នុងជំនួបសន្ទនាជាមួយលោក Olumuyiwa Benard Aliu ប្រធានក្រុមប្រឹក្សាអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)នាព្រឹកថ្ងៃទី៦កក្កដា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព សកម្មរបស់ ICAO សំរាប់វៀតណាម។ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយ ICAO បន្តបង្កើនការជួយឧបត្ថម្ភបច្ចេកទេស និងផ្តល់ព័ត៌មាន ដើម្បីវៀតណាមបំបេញល្អភារកិច្ចគ្រប់គ្រងតំបន់អាកាសចរណ៍ គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកអចិន្ត្រៃយ៍នៅ ICAO ។ លោក Olumuyiwa Benard Aliu បានកត់សម្គាល់នូវការខំប្រឹងប្រែងរបស់ផ្នែកអាកាសចរណ៍ស៊ីវិលវៀតណាម ហើយសន្យាជួយឧបត្ថម្ភបច្ចេកទេសសំរាប់សមាជិកនានាដែលក្នុងនោះមានវៀតណាម អនុវត្តជោគជ័យបទដ្ឋានសកល៕

ប្រតិកម្មទៅវិញ