វៀតណាមកោតសរសើរចំពោះជំនួយជាក់ស្តែងនិងទាន់ពេលវេលារបស់មិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

Chia sẻ

(VOVWORLD) -  ទំនិញដ៏ពោរពេញទៅដោយមនោសញ្ចេតនាទាំងនោះបានរួមចំណែកដល់ជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

វៀតណាមកោតសរសើរចំពោះជំនួយជាក់ស្តែងនិងទាន់ពេលវេលារបស់មិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 1 វ៉ាក់សាំងបង្ការកូវីដ -១៩  Moderna  ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយឧបត្ថម្ភបានចូលចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) នៅព្រឹកថ្ងៃទី ១០ ខែកក្កដា (ប្រភព៖ WHO)

នាថ្ងៃទី ២១ ខែកក្កដា ព័ត៌មានពីក្រសួងការបរទេសបានលើកឡើងថា ចាប់ពីពេលដំបូងដែលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះរាលដាលនៅលើពិភពលោកនិងមានវត្តមាននៅប្រទេសជាច្រើន វៀតណាមបានទទួលការគាំទ្រនិងជំនួយដ៏មានតម្លៃពីប្រជាជន រដ្ឋាភិបាលនៃបណ្តាប្រទេសនិងអង្គការអន្តរជាតិអំពីឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ការបង្ការទប់ស្កាត់ជំងឹរាតត្បាត។ ទំនិញដ៏ពោរពេញទៅដោយមនោសញ្ចេតនាទាំងនោះបានរួមចំណែកដល់ជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងបរិបទដែលជំងឺរាតត្បាតនៅតែបន្តមានការផ្លាស់ប្តូរដ៏ស្មុគស្មាញ ការលេចចេញវីរុសបម្លែងថ្មី ដែលមានគ្រោះថ្នាក់ខ្ពស់និងមានការឆ្លងយ៉ាងឆាប់រហ័ស រដ្ឋាភិបាលវៀតណាមបានកំណត់ថា ការទទួលបានប្រភពវ៉ាក់សាំងជាច្រើន ហើយចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស គឺដំណោះស្រាយសំខាន់និងចាំបាច់។ ផ្អែកលើមូលដ្ឋាននោះ “ការទូតវ៉ាក់សាំង” ត្រូវបានអនុវត្តន៍និងទទួលបានលទ្ធផលសំខាន់ៗ ជាមួយនឹងការដែលវៀតណាមទទួលបានចំនួនវ៉ាក់សាំងជាង ៨ លានដូសក្នុងចំណោមវ៉ាក់សាំងកូវីដ-១៩ ដែលបានសន្យាសរុបចំនួន ១៥០ លានដូស តាមរយៈការចរចារទិញនិងជាជំនួយឧបត្ថម្ភ។

វៀតណាមកោតសរសើរចំពោះជំនួយជាក់ស្តែងនិងទាន់ពេលវេលារបស់មិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 2ការដឹកជញ្ជូនទំនិញជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពីយន្ដហោះទៅយានយន្តដឹកទំនិញអាកាសចរណ៍ឯកទេស (រូបថតៈ Xuan Khu/TTXVN)

បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះជំនួយជាក់ស្តែងនិងទាន់ពេលវេលារបស់មិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ