វៀតណាម-កាណាដាជំរុញទំនាក់ទំនងលើគ្រប់វិស័យ

Chia sẻ
(VOVworld) – នាថ្ងៃទី ៣ តុលា ​ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅកាណាដា លោក To Anh Dung បានជូនសារតាំង
ដល់ទេសាភិបាលកាណាដា លោក David Lloyd Johnston
នៅទីក្រុង Quebec។ 
វៀតណាម-កាណាដាជំរុញទំនាក់ទំនងលើគ្រប់វិស័យ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក To Anh Dung និងទេសាភិបាលកាណាដាលោក David Lloyd Johnston (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៣ តុលា ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក
To Anh Dung បានជូនសារតាំងដល់ទេសាភិបាលកាណាដា លោក David Lloyd
Johnston នៅទីក្រុង Quebec។ ​ឯកអគ្គរដ្ឋទូតវៀតណាមបាន សម្តែងនូវកិត្តិយស់
យ៉ាងក្រលែងក្នុងការទទួលដំណែងថ្មីនៅកាណាដាដែលនឹងរួមចំណែកជំរុញ
ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំង ២។ ឯកអគ្គរដ្ឋទូត To Anh Dung
បានអះអាងថា៖វៀតណាមត្រៀមខ្លួនជាសេ្រចសហប្រតិបត្តិការជាមួយកាណាដា
លើគ្រប់វិស័យ។ រីឯខ្លួនវិញ ទេសាភិបាល David Lloyd Johnston បានសង្កត់ធ្ងន់ ថា៖ ការទទួលដំណែងធ្វើជាឯកអគ្គរដ្ឋទូតរបស់ លោក To Anh Dung បានប្រព្រឹត្តទៅ
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-កាណាដា ហើយជឿជាក់ថា៖ ទំនាក់ទំនងរវាងប្រទេស ទាំង ២ នឹង
ត្រូវបានជំរុញលើគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀត ៕

ប្រតិកម្មទៅវិញ