(VOVworld)-សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅសហភាពអឺរ៉ុប (AmchamEU)ទើបនឹង
រៀបចំការពិភាក្សាអំពីដំណាក់កាលចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម
-EU(EVFTA)។ ចូលរួមជំនួបពិភាក្សានេះមាន គណៈប្រតិភូរបស់វៀតណាមនិងតំ
ណាងអង្គភាពអាជីវកម្មអាមេរិកប្រចាំនៅ EU។ ក្នុងជំនួបនេះ តំណាងរបស់អាមេរិក
បានលើកឡើងរាល់ការខុសប្លេកគ្នារវាង របៀបវារៈនៃការចរចារកិច្ចព្រមព្រៀងដៃគូរ
អន្តរប៉ាស៊ីហ្វិក(TPP)ជាមួយ EVFTA ពិសេសគឺអាទិភាពរបស់រដ្ឋាភិបាលវៀតណាម
ក្នុងការចរចាររវាង TPP និង EVFTAក៏ដូចជាការលំបាកក្នុងដំណើរការចរចារកិច្ចព្រម
ព្រៀងទាំងពីរនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សិក និង Luxembourg
Pham Sanh Chau បានបកស្រាយយ៉ាងសមស្របរាល់បញ្ហាដែលតំណាង អង្គភាព
អាជីវកម្មអាមេរិកនាំចេញ ព្រមទាំងជូនដំណឹងអំពីសកម្មភាពដែលវៀតណាមគ្រោង
នឹងអនុវត្តន៌ក្នុងរយៈ ពេលខាងមុខ សំដៅជួយឲ្យដំណើការចរចារ EVFTA បញ្ចប់
យ៉ាងឆាប់ៗ។ ជំនួបពិភាក្សាបានបញ្ចប់ដោយមានការឯកភាពខ្ពស់ពីបណ្តាអង្គភាព
អាជីវកម្ម ជាសមាជិក AmchamEUផងដែរ៕