វៀតណាម - ឥណ្ឌាលើកកម្ពស់ទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា នៅរដ្ឋធានីញូវដេលី (នៃប្រទេសឥណ្ឌា) សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហ កម្មឥណ្ឌា (FICCI) បានសហការជាមួយស្ថានទូតវៀតណាមប្រចាំឥណ្ឌា រៀបចំវេទិកាធុរកិច្ចមួយក្រោមប្រធានបទ “ទស្សនវិស័យថ្មី សម្រាប់វិស័យកសិកម្ម៖ កសាងនិងពង្រឹងភាពជាដៃគូវៀតណាម - ឥណ្ឌា”។ 
វៀតណាម - ឥណ្ឌាលើកកម្ពស់ទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម - ảnh 1

វៀតណាម - ឥណ្ឌាលើកកម្ពស់ទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Tran Thanh Nam បានចូលរួមវេទិកានេះ រួមជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេស ឥណ្ឌា លោក Pham Sanh Chau រួមទាំងមន្រ្តី អ្នកជំនួញនិងសាស្ត្រាចារ្យជាច្រើនរូបទៀតផងដែរ។ តាមរយៈវេទិកានេះ ភាគីទំាងពីរមានបំណងបង្កើតស្ពានសម្រាប់តភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរបណ្តាក់ទុនវិនិយោគនិង ប្រើប្រាស់ផលិត ផលកសិកម្មរបស់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកសម្រេចឲ្យបាននូវគោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេដងដល់ ១៥ ពាន់លានដុល្លារអាមរិកក្នុងឆ្នាំ ២០២០។

ថ្លែងនៅវេទិកានេះ អនុរដ្ឋមន្ត្រី លោក Tran Thanh Nam បានអះអាងថា ឥណ្ឌាជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មនាំមុខគេរបស់វៀតណាម។ ហើយឥណ្ឌាគឺជាប្រទេសមួយដែលមានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជឿនលឿន ក៏ដូចជាដើមទុនដ៏សម្បូរ។ តាមនោះ វៀតណាមមានបំណងចង់ឱ្យអង្គភាពអាជីវកម្មរបស់ឥណ្ឌា បង្កើនការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យានៅក្នុងវិស័យវិស្វកម្មកសិកម្ម ការកែច្នៃកសិ - ជលផល កសិកម្មសរីរាង្គនិងកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ