|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Ted Osius ឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំនៅវៀតណាម |
(VOVworld)-នារសៀលថ្ងៃទី១៦វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Ted Osius ឯកអគ្គ
រដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Vuong
Dinh Hue ផ្ញើសេច ក្តីអំណរសាទរចំពោះជោគជ័យនៃការបោះឆ្នោតប្រធានាធិបតី
អាមេរិក។ លោក Vuong Dinh Hue សង្ឃឹមថា ក្នុងដំណែងជាប្រធានាធិបតីអា
មេរិកនោះ លោក Donald Trump នឹងនាំទំនាក់ទំនងរវាងវៀតណាមជាមួយសហ
រដ្ឋអាមេរិកមានការអភិវឌ្ឍន៍យ៉ាងល្អ ប្រសើលើគ្រប់វិស័យ។លោកឧបនាយករដ្ឋ
មន្ត្រីបានបញ្ជាក់ថា វៀតណាមជានិច្ចកាល ចាត់ទុកអាមេរិកជាដៃគូជួរមុខនិង
មានបំណងជម្រុញទំនាក់ទំនងជាមួយអាមេរិក ដើម្បី ផលប្រយោជន៍សម្រាប់
ប្រជាជននៃប្រទេសទាំងពីរ។ លោក Vuong Dinh Hue បាន ស្នើឲ្យភាគីអាមេរិក
ផ្តោតការយកចិត្តទុកដាក់ គាំទ្រនិងជម្រុញវិនិយោគិនអាមេរិកធ្វើ ការវិនិយោគ
នៅវៀតណាម និងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ទាក់ទង់
ផ្ទាល់ជាមួយទីផ្សារអាមេរិក ជាពិសេសគឺមុខទំនិញកសិផល។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Ted Osius បានអះអាងថា អាមេរិកចាត់ទុក
ទ្វីប អាស៊ីជាតំបន់សំខាន់សម្រាប់កិច្ចសហប្រតិបបត្តិការក្នុងនោះមានវៀតណាម។
លោកOsius បានឲ្យដឹងថា នាពេលខាងមុខ អាមេរិកនឹងប្រមូលផ្តុំជួយឧបត្ថម្ភដោះ
ស្រាយ ការបំពុលបរិស្ថាននៅទន្លេមេគង្គ ស្វែងរកអដ្ឋិធាតុទាហានអាមេរិក ជួយ
ឧបត្ថម្ភមនុស្ស ធម៌និងជំនះពុះពាររាល់គ្រោះមហន្តរាយនៅវៀតណាម។ លោករូប
នេះបានសង្កត់ធ្ងន់ ថា អាមេរិកជានិច្ចកាលផ្តោតការយកចិត្តទុកដាក់លើការអភិ
វឌ្ឍន៍ទំនាក់ទំនងសហ ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទ្វេភាគីជាមួយវៀតណាម
ព្រមទាំងធ្វើបច្ចុប្បន្នកម្ម ស្ថានភាពអនុម័តនូវកិច្ចព្រមព្រៀងដៃគូឆ្លងសមុទ្រប៉ា
ស៊ីហ្វិក (TPP)៕