នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យ និងការផ្លាស់ប្តូរកម្រិតខ្ពស់ក្នុងទម្រង់ជា ច្រើន; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ រួមជាមួយប្រទេសជាសមាជិក ដើម្បីថែរក្សាសាមគ្គីភាព និងពង្រឹង មជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាតំបន់ និងអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា។ (រូបថត៖ VOV) |
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក៏បានជួប ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក សុខ ចិន្តាសោភា ផងដែរ។ រដ្ឋមន្ត្រីទាំងពីរបាន ឯកភាពសម្របសម្រួលយ៉ាងសកម្ម ដើម្បីរៀបចំឲ្យបានល្អនូវកិច្ចប្រជុំលើកទី២១ នៃ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈនៃការ យោគយល់គ្នារវាងវិទ្យាស្ថានការទូតវៀតណាម និងវិទ្យាស្ថានការទូតនិងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា; បន្តពិភាក្សានិងចរចារយ៉ាងសកម្មលើការងារខ័ណ្ឌសីមា បោះ បង្គោលព្រំដែនគោក ១៦% ដែលនៅសេសសល់; ពិចារណាបើកច្រកទ្វារព្រំដែនថ្មី រវាងប្រទេសទាំងពីរ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន រដ្ឋមន្ត្រីទាំងពីរ បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រប្រទេសឡាវដើម្បីទទួលតួនាទី ប្រធានអាស៊ានឆ្នាំ ២០២៤ ដោយជោគជ័យ; ជំរុញសាមគ្គីភាពក្នុងប្លុក និងលើកកម្ពស់ មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិនានាផងដែរ៕