រូបភាព៖ រ៉យទ័រ |
នៅក្នុងអត្ថបទសរសេរមួយកាលពីថ្ងៃទី ១៤ សីហា កាសែត Nikkei Asia បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Alchip Technologies ដែលជាអ្នកផ្គត់ផ្គង់សេវាកម្មរចនាបន្ទះ ឈីប AI ឈានមុខគេរបស់តៃវ៉ាន់ (ចិន) កំពុងជំរុញខ្លាំងការស្វែងរកអ្នកមានទេព កោសល្យវៀតណាមដើម្បីចូលរួមក្រុមស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ហើយបច្ចុប្បន្ន គេមានផែនការបង្កើតការិយាល័យដំបូងរបស់សម្ព័ន្ធក្រុមហ៊ុន នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Alchip Technologies លោក Johnny Shen បានសង្កត់ធ្ងន់ថា ប្រភពវិស្វករដែលមានទេពកោសល្យពោរ ពេញទៅដោយសក្ដានុពលរបស់វៀតណាមបានក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ Alchip Technologies។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Marvell បានពណ៌នាវៀតណាមថា មាន "ទីតាំង យុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍អ្នកមានទេពកោសល្យបច្ចេកទេស"។ បច្ចុប្បន្ននេះ Marvell បានដាក់ចេញគោលដៅបង្កើនចំនួនវិស្វករបច្ចេកវិទ្យានៅក្នុងប្រទេសវៀតណាមឱ្យ ឡើងដល់ប្រហែល ៥០០ នាក់នៅឆ្នាំ ២០២៦ មិនត្រឹមតែសម្រាប់ការិយាល័យនៅ ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការិយាល័យថ្មីនៅទីក្រុង Da Nang ទៀត ផង។ ក្នុងពេលជាមួយគ្នានោះ Synopsys ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍រចនាបន្ទះ ឈីបឈានមុខគេលើពិភពលោក នាបច្ចុប្បន្នមានបុគ្គលិកជាង ៥០០ នាក់នៅមជ្ឈ មណ្ឌលរចនាជាច្រើនដែលមានទីតាំងនៅទីក្រុងមួយចំនួនក្នុងប្រទេសវៀតណាម។ លោក Robert Li អនុប្រធាន Synopsys ទទួលបន្ទុកធុរកិច្ចនៅទីផ្សារតៃវ៉ាន់ និងអាស៊ី ខាងត្បូង បានវាយតម្លៃថា វៀតណាមកំពុងស្ថិតក្នុងដំណើរការក្លាយជាមជ្ឈមណ្ឌល ទេពកោសល្យក្នុងវិស័យ semiconductor អាស្រ័យដោយការយកចិត្តទុកដាក់យ៉ាង ខ្លាំងរបស់និស្សិត និងកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មនេះ រួមជាមួយនឹងប្រភព ហិរញ្ញប្បទាន និងកម្មវិធីជំនួយរបស់រដ្ឋាភិបាល។
យោងតាម Nikkei Asia ការបំពេញបាននូវប្រភពធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដ៏ធំ ក្នុងបរិបទនៃកង្វះកម្លាំងពលកម្មក្នុងឧស្សាហកម្ម semiconductor ពិភពលោក អាចជួយវៀតណាមកែលម្អឋានៈរបស់ខ្លួនក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាសកល៕