វៀតណាម - ប៉ាណាម៉ាពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៨ សីហា ១៩៧៥ - ២៨ សីហា ២០២០) នាយប់ថ្ងៃទី ១៨ វិច្ឆិកា អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើកិច្ចសន្និសីទតាមប្រព័ន្ធវីដេអូជាមួយអនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប៉ាណាម៉ា លោក Federico Alfaro Boyd ។
វៀតណាម - ប៉ាណាម៉ាពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ - ảnh 1 អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានធ្វើកិច្ចសន្និសីទតាមប្រព័ន្ធវីដេអូជាមួយអនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប៉ាណាម៉ា លោក Federico Alfaro Boyd (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាចំពោះការដែលភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនង ជំរុញដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ រក្សាយន្តការនៃគណៈ កម្មាធិការចម្រុះ ស្ដីពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិ យោគ និងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ព្រមទាំងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីតាមរយៈការផ្លាស់ប្ដូរគណប្រតិភូធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនតាមសមុទ្រ កសិកម្ម ការអប់រំ ជាដើម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានអះអាងថានឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធិនៅបណ្ដាអង្គការអន្តរជាតិ និងវេទិការពហុភាគីជាពិសេសគឺគាំទ្រគ្នាទៅវិញទៅមកក្នុងការឈរឈ្មោះនៅស្ថាប័ន អង្គការនានារបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ