វៀតណាម និងហ្វីលីពីនសម្រប​សម្រួល​យ៉ាងជិតស្និទ្ធលើយន្តការសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ

Chia sẻ
(VOVWORLD) - ក្នុងឱកាសចូលរួមសន្និសីទថ្នាក់កិច្ចប្រជុំរដ្ឋមន្ត្រី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)”  នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែមីនា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo M. Lotilla។
វៀតណាម និងហ្វីលីពីនសម្រប​សម្រួល​យ៉ាងជិតស្និទ្ធលើយន្តការសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo M. Lotilla (រូបថត៖ VGP/Minh Khoi)

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បន្តចែករំលែកបទពិសោធន៍ ជំរុញថែមទៀតនូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្វីលីពីនលើវិស័យជាច្រើន និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើរឲ្យវៀតណាមនិងហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ AZEC ដូចជាការកសាងមជ្ឈមណ្ឌលស្រាវជ្រាវថាមពលកកើតឡើងវិញ ឬមជ្ឈមណ្ឌលព្រមានគ្រោះមហន្តរាយនៅវៀតណាម ឬហ្វីលីពីនជាដើម។

រដ្ឋមន្ត្រីលោក Raphael Perpetuo M. Lotilla បានយល់ព្រមជាមួយវៀតណាមថា គំនិតផ្តួចផ្តើមក្នុងក្របខណ្ឌ AZEC គឺចាំបាច់ត្រូវអនុវត្តន៍ដោយមានគម្រោងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; ហើយបានស្នើឱ្យប្រទេសទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ