វៀតណាម និងសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម

Chia sẻ
(VOVWORLD) - វៀតណាមចង់ឱ្យអាមេរិកផ្តល់អាទិភាពដល់ការផ្តល់មូលនិធិផ្ទាល់សម្រាប់ដៃគូវៀតណាម និងអង្គ ការអន្តរជាតិដែលមានសមត្ថភាព និងកិត្យានុភាពដែលកំពុងប្រតិបត្តិការនៅវៀតណាម
វៀតណាម និងសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ qdnd)

នារសៀលថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស  ប្រធានទីភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម ( គណៈកម្មាធិការលេខ ៧០១) បានជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc E.Knapper ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាមនៅវៀតណាម។

ឧត្តមសេនីយឯក លោក Hoang Xuan Chien បានស្នើឲ្យភាគីអាមេរិកបន្តអនុវត្តខ្លឹមសារដែលខ្លួនបានប្តេជ្ញាឧបត្ថម្ភ រួមទាំងពន្លឿនការបញ្ចប់ការសាងសង់ទីលានហ្វឹកហាត់ស្របតាមស្តង់ដារសកម្មភាពមីនអន្តរជាតិ។ វៀតណាមចង់ឱ្យអាមេរិកផ្តល់អាទិភាពដល់ការផ្តល់មូលនិធិផ្ទាល់សម្រាប់ដៃគូវៀតណាម និងអង្គការអន្តរ ជាតិដែលមានសមត្ថភាព និងកិត្យានុភាពដែលកំពុងប្រតិបត្តិការនៅវៀតណាម; ពង្រីកវិសាលភាពនៃការគាំទ្រដល់តំបន់ផ្សេងទៀត ដែលរងការបំពុលដោយគ្រាប់មីន និងជាតិផ្ទុះនៅខាងក្រៅបណ្តាខេត្តភាគកណ្តាល ដោយខិតខំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ ដើម្បីបញ្ចប់គោលដៅនៃការបោសសម្អាតដីបំពុលប្រមាណ ៣៥០.០០០ ហិកតា។

លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជួយក្នុងការជំនះផលវិបាកដោយគ្រាប់បែកមីន   សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងយ៉ាងល្អដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន និងជំរុញសកម្មភាពផ្តល់មូលនិធិ រួមទាំងដោយផ្ទាល់ និងដោយប្រយោលតាមរយៈអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើការដោះមីនលើផ្ទៃដីជិត ៥០០.០០០ ហិកតា។ ដោយមានតួនាទីជាសហប្រធាននៃក្រុមដៃគូសម្រាប់ជំនះផលវិបាកដោយគ្រាប់បែកមីន សហរដ្ឋអាមេរិកបានភ្ជាប់យ៉ាងសកម្ម និងអំពាវនាវឱ្យសហគមន៍អន្តរជាតិ បណ្តាប្រទេស និងអង្គការនានារួមដៃគ្នាជួយឧបត្ថម្ភវៀតណាមក្នុងការជំនះនូវផលវិបាកដោយគ្រាប់បែកមីន៕

ប្រតិកម្មទៅវិញ