ព្រឹត្តិការណ៍នេះបានគួសសញ្ញាទិវាដែលវៀតណាម និង AU បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេត្យូពី លោក Nguyen Nam Tien ជាមួយប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat។ រូបថត៖ TTXVN |
ថ្លែងមតិក្នុងពិធីប្រគល់សារតាំងនៅរដ្ឋធានី Addis Ababa ឯកអគ្គរដ្ឋទូត Nguyen Nam Tien បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AU លើគ្រប់វិស័យ។ វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដោយផ្ទាល់ និងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់ AU សម្រាប់ "ទ្វីបអាហ្រ្វិកដែលមានសមាហរណកម្ម វិបុលភាព និងសន្តិភាព ត្រូវបានជំរុញដោយប្រជាជនអាហ្រ្វិកខ្លួនឯង និងតំណាងឱ្យកម្លាំងដ៏សកម្មលើឆាកសកលលោក"។
នៅក្នុងពិធីប្រគល់សារតាំងនេះ ប្រធានគណៈកម្មការ AU លោក Moussa Faki Mahamat បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយបានអះអាងពីតួនាទីដ៏សំខាន់របស់វៀតណាមនៅក្នុងអាស៊ាន។ លោក Mahamat ជឿជាក់ថា នាពេលខាងមុខ វៀតណាមនឹងរួមចំណែកកាន់តែធំធេងក្នុងរបៀបវារៈឆ្នាំ ២០៦៣ ដើម្បីសន្តិភាព និងសន្តិសុខនៅអាហ្វ្រិក រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាហ្វ្រិកលើគ្រប់វិស័យ។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Nam Tien ក៏បានពាំនាំនូវប្រសាសន៍របស់ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញប្រធានគណៈកម្មាធិការ AU មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ៕