វៀតណាម និងស្វីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មស្វីស Christian Hofer ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី ៤ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព (SFS) នៅទីក្រុងហាណូយ។

វៀតណាម និងស្វីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងកសិកម្មស្វីស Christian Hofer  (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមចង់ឲ្យប្រទេសស្វីសចែករំលែក និងសហប្រតិបត្តិការក្នុងការវិនិយោគអំពីទុន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស វិទ្យាសាស្ត្រគ្រប់គ្រង និងការកសាងស្ថាប័ន រួមទាំងក្នុងវិស័យកសិកម្ម; គាំទ្រឧបត្ថម្ភវៀតណាមឱ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកទីផ្សារក្នុងប្រទេសស្វីស និងបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសសម្រាប់ផលិតផលដែលវៀតណាមមានប្រៀបខ្លាំង និងស្វីសមានតម្រូវការ ដូចជាបន្លែ និងផ្លែឈើ៖ កាហ្វេ ស្វាយចន្ទី គ្រាប់ម៉ាកាដាមៀ ម្រេច សណ្តែក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសស្វីសផ្លាស់ប្តូរព័ត៌មាន និងការព្យាករណ៍ជាយុទ្ធសាស្ត្រ រួមទាំងការព្យាករណ៍ទីផ្សារជាដើម ដោយ ឈរលើមូលដ្ឋាននៃទស្សនៈផលប្រយោជន៍ទៅវិញទៅមក។

ចំណែកខ្លួនវិញ លោករដ្ឋមន្ត្រី Christian Hofer បាននិយាយថា ប្រទេសស្វីសមានអង្គភាពអាជីវកម្ម និងសាកលវិទ្យាល័យល្បីឈ្មោះជាច្រើន ដែលអាចសហការជាមួយ វៀតណាមក្នុងវិស័យមួយចំនួន ក្នុងនោះមានការអភិវឌ្ឍកសិកម្មដែលមានគុណភាពខ្ពស់; ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនិងសហការជាមួយវៀតណាមក្នុងការអភិវឌ្ឍកសិកម្មសរីរាង្គចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោករដ្ឋមន្ត្រីមានបំណងចង់ឱ្យវៀតណាម និងស្វីសចរចាដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ