វៀតណាម និង​ជប៉ុន​អះអាង​ពី​សារៈសំខាន់​នៃ​ការ​គោរព​ច្បាប់​អន្តរជាតិ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅ ជប៉ុននោះ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងតូក្យូ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញជួបពិភាក្សាការងារជាផ្លូវការជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិជប៉ុន ដឹកនាំដោយលោក Kishi Nobuo រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។
វៀតណាម និង​ជប៉ុន​អះអាង​ពី​សារៈសំខាន់​នៃ​ការ​គោរព​ច្បាប់​អន្តរជាតិ - ảnh 1ទិដ្ឋភាពនៃជំនួប

រដ្ឋមន្ត្រីទាំងពីររូបបានធ្វើការផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍ពិភពលោក និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះផ្ដោតសំខាន់លើសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៅក្នុងតំបន់ និងលើពិភពលោក។ ភាគីទាំងពីរបានអះអាងពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិជាចម្បង រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងការដោះស្រាយការខ្វែងគំនិតគ្នារវាងភាគីពាក់ព័ន្ធនានាក្នុងតំបន់ជម្លោះ ដូចជាសមុទ្រខាងកើត និងសមុទ្រ Hoa Tung ព្រមទាំងមានគោលបំណងថាភាគីពាក់ព័ន្ធនានាអត់ធ្មត់ មិនគំរាមកំហែងប្រើប្រាស់អាវុធ ឬប្រើប្រាស់អាវុធ ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។

ក្រោយពីកិច្ចពិភាក្សាការងារ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រយោធា និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ