គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអនុវត្តរាល់ការសន្យារបស់រដ្ឋាភិបាលវៀតណាមចាប់តាំងពីបេតិកភណ្ឌត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០១០ មក។
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ រូបថត៖ គណៈប្រតិភូ |
ប្រធានគណៈកម្មាធិការជាតិយូណេស្កូវៀតណាម លោក Ha Kim Ngoc បានអះអាងពីអត្ថន័យសំខាន់ពិសេសនៃសំណុំឯកសារ “អាទិភាពនៃរាល់អាទិភាព”; សង្កត់ធ្ងន់ថា សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកវាយតំលៃខ្ពស់ចំពោះស្មារតីចង់ចេះចង់ដឹង ភាពហ្មត់ចត់ និងទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងអមដំណើរជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់វៀតណាម ដោយឈរលើមូលដ្ឋានធានាការអនុលោមតាមបទប្បញ្ញត្តិនៃអនុសញ្ញា បេតិកភណ្ឌពិភពលោក គោរពតាមការសន្យារបស់វៀតណាម និងលើកកំពស់តម្លៃបេតិកភណ្ឌពិភពលោកបន្ថែមទៀត។
នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក លោក Lazare Eloundou Assomo បានអះអាងថា សំណុំឯកសារមានសារៈសំខាន់ពិសេស មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទៀតផង ដោយផ្សារផ្ជាប់នឹងបញ្ហាថ្មីៗទាក់ទងនឹងដំណើរការអភិវឌ្ឍន៍បេតិកភណ្ឌ; ចាត់ទុកថា នេះជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកជាមួយអង្គការយូណេស្កូ និងទីភ្នាក់ងារប្រឹក្សាយោបល់ ហើយក៏ជាគំរូឆ្នើមនៃការអភិរក្សបេតិកភណ្ឌពិភពលោកផងដែរ៕