វេណេហ្ស៊ុយអេឡាគោរពមរតករបស់លោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ មេសា (ម៉ោងក្នុងតំបន់) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានហូជីមិញ នៅលើវិថី Simón Bolívar ក្នុងទីក្រុង Caracas។ 
វេណេហ្ស៊ុយអេឡាគោរពមរតករបស់លោកប្រធានហូជីមិញ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang អញ្ជើញមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានហូជីមិញ នៅលើវិថី Simón Bolívar ក្នុងទីក្រុង Caracas។ (រូបថត៖ VGP)
នេះជាសកម្មភាពដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋបូលីវ៉ាវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ មេសា។ ថ្លែងមតិនៅពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់ ថា វត្តមានរបស់វិមានហូជីមិញនៅរដ្ឋធានី Caracas បានបង្ហាញពីកិត្យានុភាព ឋានៈ ក៏ដូចជាការគោរព និងការស្រឡាញ់រាប់អានរបស់ប្រជាជនវេណេហ្ស៊ុយអេឡាចំពោះ លោកប្រធានហូជីមិញ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសវេណេហ្ស៊ុយអេឡា និងរដ្ឋបាលរដ្ឋធានី Caracas គណបក្សសង្គមនិយមឯកភាពវេណេហ្ស៊ុយអេឡា (PSUV) កងកម្លាំងនយោបាយ សង្គម និងប្រជាជនដែលបានគាំទ្រដល់ការកសាង និងថែរក្សាវិមានប្រធានហូជីមិញ នៅទីនេះ។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា គណៈប្រតិភូវៀតណាមមកបំពេញ ទស្សនកិច្ចនៅវេណេហ្ស៊ុយអេឡាលើកនេះ ក្នុងគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវេណេហ្ស៊ុយអេឡា រួម ចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រជាជាតិ ទាំងពីរ និងពិភពលោក។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Tatiana Pugh Moreno បានអះអាងថា វេណេស៊ុយអេឡា មានការគោរពចំពោះរូបភាព អាជីព និងមរតករបស់លោកប្រធានហូជីមិញ។ លោកស្រីអនុរដ្ឋមន្ត្រី Tatiana Pugh Moreno ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡាប្រចាំនៅវៀតណាមបានសម្តែងការកោតសរសើរចំពោះបុព្វហេតុអភិវឌ្ឍន៍របស់វៀតណាម ហើយបញ្ជាក់សារជាថ្មីម្ដងទៀតនូវ មនោសញ្ចេតនា ចំណងសាមគ្គីភាព និងការយល់ដឹងរបស់ប្រជាជនវេណេស៊ុយអេឡា ចំពោះវៀតណាម ព្រមទាំងសម្តែងគោលបំណងចង់ ឲ្យទំនាក់ទំនងរវាងប្រទេសទាំង ពីរនឹងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ