វ៉េណេស៊ុយអេឡាស្នើឲ្យអាមេរិកធានាសុវត្ថិភាពសំរាប់ស្ថានទូតវ៉េណេស៊ុយ អេឡាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន |
ក្នុងសេចក្តីជូនដំណឹងមួយ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡាលោក Jorge Arreaza បានឲ្យដឹងថា Caracas បានស្នើឱ្យក្រសួងការបរទេសអាមេរិកមានកាតព្វកិច្ចគោរពតាមអនុសញ្ញា Viena ស្តីពីទំនាក់ទំនងការទូតនិងការពារអគារ ក៏ដូចជាអ្វីៗដែលប្រទេសវ៉េណេស៊ុយអេឡាបាននិងកំពុងបន្តធ្វើ ការជាមួយកាទីស្នាកការស្ថាប័នតំណាងការទូតរបស់អាមេរិកប្រចាំនៅទីក្រុងការ៉ាកាផងដែរ។ គួរបញ្ជាក់ថា នាថ្ងៃទី ២៣ ខែមករា បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសការគាំទ្រមេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido ដែលប្រកាសខ្លួនឯងថាជា "ប្រធានាធិបតីបណ្តោះអាសន្ន" ហើយវ៉េណេស៊ុយអេឡាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក និងបិទស្ថាប័នការទូតប្រចាំនៅទីក្រុងវ៉ាស៊ីនតោននិងស្ថានកុងស៊ុលទាំងអស់នៅក្នុងទឹកដីអាមេរិក៕