|
វ៉េណេស៊ុយអេឡានិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធ (Image: VNA) |
(VOVworld) - នាថ្ងៃទី ២៧ ឧសភា ក្នុងជំនួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស័ន្ធ Rosneft របស់រុស្ស៊ី លោក Igor Sechin នៅរដ្ឋធានាធី Caracas ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Diosdado Cabello បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យប្រេងឧស្ម័ន្ធ។
លោក Cabello បានឲ្យដឹងថា៖ វ៉េណេស៊ុយអេឡាទទួលបានលទ្ធផលសំខាន់ក្នុងការ រុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ន្ធតាមរយៈបណ្ដាគំរោងការណ៍វិនិយោគនិងផ្លាស់ប្តូរ បច្ចេកវិទ្យាមានចរិតលក្ខណៈយុទ្ធសាស្ត្រជាមួយរុស្ស៊ី។ លោក Cabello បានសង្កត់ធ្ងន់ ថែមទៀតទៅលើការបង្កើតយន្តការផ្សាភ្ជាប់រវាងប្រទេសដែលផលិតប្រេងឆៅនានា ដើម្បីស្ថិរភាពតំលៃឥន្ធនៈនាបច្ចុប្បន្ន។ រីឯខ្លួនវិញ លោក Sechin ក៏បានអះអាងថា៖ នឹង ខំប្រឹងប្រែងរួមចំណែកចូលក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ផងដែរ៕