វណ្ណកម្មឆ្នើមទាំង ៦២ ទទួលបានពានរង្វាន់ញញួរកណ្ដៀវមាស

Chia sẻ
(VOVWORLD) - ពិធីប្រកាសនិងប្រគល់ពានរង្វាន់សារព័ត៌មានទូទាំងប្រទេស ស្ដីពីការកសាងបក្ស (ពានរង្វាន់ញញួរកណ្ដៀវមាស) លើកទី ៥ ឆ្នាំ ២០២០ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៣ ខែមករា នៅទីក្រុងហាណូយ។ 
វណ្ណកម្មឆ្នើមទាំង ៦២ ទទួលបានពានរង្វាន់ញញួរកណ្ដៀវមាស - ảnh 1រូបថត៖ baohagiang.vn

គណៈមេប្រយោគទទួលបានវណ្ណកម្មចំនួន ១ ៧១០ដែលមានប្រធានបទជាច្រើនប្រភេទ មកពីខេត្ត ក្រុងនានានៅទូទាំងប្រទេស។ វណ្ណកម្មទាំងនេះបានផ្ដោតសំខាន់លើបញ្ហាក្ដៅគគុក ព្រឹត្តិការណ៍លេចធ្លោ ដោយឆ្លុះបញ្ចាំងទាន់ពេលវេលាពីបណ្ដាបញ្ហាដែលទាក់ទាញការយកចិត្តទុកដាក់របស់សង្គមទាំងមូល ដូចជាភាពជាអ្នកដឹកនាំ ការត្រៀមរៀបចំ និងការរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី ១៣ របស់បក្ស និងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាដើម។ ក្រោយរយៈពេល រៀបចំពានរង្វាន់សារព័ត៌មានទូទាំងប្រទេសចំនួន ៥ លើក ស្ដីពីការកសាងបក្ស ដែលមានឈ្មោះថា ញញួរកណ្ដៀវមាស បានជួយរីកសាយភាយ បំផុសប្រភពកម្លាំងរស់សម្រាប់វិស័យសារព័ត៌មានស្ដីពីការងារកសាងបក្ស បន្ថែមថាមពលសម្រាប់អ្នកកាសែត ដើម្បីឆ្លុះបញ្ចាំងជីរភាពរស់នៅជាក់ស្ដែង ក៏ដូចជាលើកសំណើរស្ដីពីការងារកសាងបក្សផងដែរ៕

ប្រតិកម្មទៅវិញ