វេជ្ជបណ្ឌិតវ័យក្មេងស្ម័គ្រចិត្តទៅបំពេញការងារនៅតំបន់កំពុងមានស្ថានភាពលំបាក

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៩មករា នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ក្រ សួងសុខាភិ បាលបានចាត់បញ្ជូនឲ្យវេជ្ជបណ្ឌិតវ័យក្មេងចំនួន៧នាក់ ដែលទើបនឹងបញ្ចប់ឧត្តមសិក្សា ទៅធ្វើការនៅតំបន់កំពុងមានស្ថានភាពលំបាក។


នេះជាសកម្មភាពស្ថិតក្នុង គម្រោងការសាកពិសោធន៍ ចាត់ចែងវេជ្ជបណ្ឌិវ័យក្មេងស្ម័គ្រចិត្តទៅធ្វើការនៅស្រុក ក្រីក្រចំនួន៦២លើទូទាំងប្រទេស។ វេជ្ជបណ្ឌិតវ័យក្មេងទាំង៧រូបនេះគឺសុទ្ធតែជាប់ ក្របខ័ណ្ឌនៅមន្ទីពេទ្យមជ្ឈឹម។ រហូតមកដល់ពេលនេះ ក្នុងចំណោមនិស្សិតទាំង ១៥៤ នាក់ដែលចូលរួមគម្រោងការវេជ្ជបណ្ឌិតវ័យក្មេងស័្មគ្រចិត្តទៅធ្វើការនៅស្រុកកី្រក្រនោះគឺមាន        និស្សិត១៤នាក់ក្រោយពេលបញ្ចប់ការសិក្សាមកបានស័្មគ្រចិត្តទៅធ្វើ ការនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលផងដែរ៕


ប្រតិកម្មទៅវិញ