វេជ្ជបណ្ឌិត​មួកខៀវ​វៀតណាម​នៅ​ស៊ូដង់​ខាង​ត្បូង​ផ្ញើ​សារ​អំពី​ការ​ការពារ​បរិស្ថាន

Chia sẻ
(VOVWORLD) - កងពេទ្យកម្រិត ២ លេខ ៣ របស់វៀតណាម មិនត្រឹមតែបានបំពេញល្អរាល់ការងារសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងបន្យល់ទុកនូវចំណាប់អារម្មណ៍ជាមួយស្ថានបេសកកម្មអំពីទឹកចិត្តស្រឡាញភ្ញៀវ។
វេជ្ជបណ្ឌិត​មួកខៀវ​វៀតណាម​នៅ​ស៊ូដង់​ខាង​ត្បូង​ផ្ញើ​សារ​អំពី​ការ​ការពារ​បរិស្ថាន - ảnh 1សកម្មភាពរបស់វេជ្ជបណ្ឌិតនៅកងពេទ្យកម្រិត ២ លេខ ៣ របស់វៀតណាមក្នុងប្រទេសស៊ូដង់ខាងត្បូង (ប្រភព៖ BVDC2.3)

នាពេលថ្មីៗនេះ កងពេទ្យកម្រិត ២ លេខ ៣ របស់វៀតណាម ដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានបំពេញភារកិច្ចទទួលស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយលោក Christian Saunders ជំនួយការអគ្គលេខាធិការទទួលបន្ទុកការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង (ចំណុះនាយកដ្ឋានជំនួយប្រតិបត្តិការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ) បានអញ្ជើញទៅកាន់ Bentiu ដើម្បីសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃទឹកជំនន់ដ៏ធំបំផុតក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅនៅស៊ូដង់ខាងត្បូង។ បន្ទាប់ពីជំនួបធ្វើការប្រមុខផ្នែកភស្តុភានៃអង្គការសហប្រជាជាតិ បានអញ្ជើញទៅទស្សនាកងពេទ្យកម្រិត ២ លេខ ៣ ដើម្បីលើកទឹកចិត្តដល់កម្មាភិបាល និងបុគ្គលិកកងពេទ្យបន្តពង្រីកសមិទ្ធិផល ដែលសម្រេចបាន និងខិតខំប្រឹងប្រែងជំនះពុះពារលើដំណាក់កាលដ៏លំបាកបំផុតនៅពេលដែលស្ថានភាពជំងឺរាតត្បាតក្នុងភូមិសាស្ត្រ នៅតែវិវឌ្ឍន៍ស្មុគស្មាញ ហើយទឹកជំនន់បានកើនឡើង។

ក្រោយរយៈពេលមួយឆ្នាំនៃការបំពេញកាតព្វកិច្ចនៅ Bentiu កងពេទ្យកម្រិត ២ លេខ ៣ របស់វៀតណាម មិនត្រឹមតែបានបំពេញល្អរាល់ការងារសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងបន្យល់ទុកនូវចំណាប់អារម្មណ៍ជាមួយស្ថានបេសកកម្មអំពីទឹកចិត្តស្រឡាញភ្ញៀវ គំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ ព្រមទាំងផ្ញើសារការពារបរិស្ថានយ៉ាងខ្លាំងក្លា ច្បាស់លាស់ ពេញមួយអាណត្តិផងដែរ៕

ប្រតិកម្មទៅវិញ