វង់ចរចារថ្មីរបស់គណៈកម្មាធិការធម្មនុញ្ញស៊ីរី ជួបឧបសគ្គនៅថ្ងៃដំបូង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា សមាជិកនៃទីភ្នាក់ ងារចងក្រងរដ្ឋធម្មនុញ្ញនៃគណៈកម្មាធិការធម្មនុញ្ញស៊ីរី បានធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ (នៃប្រទេសស្វ៊ីស) ដើម្បីអនុ វត្តន៍កិច្ចចរចាលើកទី ២ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហារដ្ឋធម្មនុញ្ញរបស់ស៊ីរី។ 

ប៉ុន្តែ គណៈប្រតិភូរដ្ឋាភិបាលដែលចូលរួមក្នុងគណៈកម្មាធិការនេះ បានចាកចេញមុនពេលកិច្ចពិភាក្សាបានចាប់ផ្តើម។ មិនទាន់ដឹងច្បាស់ថា តើកិច្ចពិភាក្សាអាចធ្វើឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកាឬអត់នោះទេ។ ទូរទស្សន៍ស៊ីរីបានរាយការណ៍ថា គណៈប្រតិភូរដ្ឋាភិបាលបានចាកចេញពីទីកន្លែងប្រជុំ ដោយសារមិនទទួលបានចម្លើយចំពោះសំណើដើម្បីបញ្ជាក់ផែនការការងារ។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យគណបក្សប្រឆាំង លោក Yahya al-Aridi បានលើកឡើងនូវមូលហេតុនៃការមិនអនុវត្តន៍កិច្ចប្រជុំនៅថ្ងៃទី ២៥ ខែវិច្ឆិកា គឺដោយ សារតែ ភាគីទាំងពីរ មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីរបៀបវារៈឬផែនការពិភាក្សាផងដែរ៕

 

ប្រតិកម្មទៅវិញ