ការអបអរគ្រាប់បាល់ដែលបានធ្វើឲ្យក្រុមវៀតណាមយកឈ្នះក្នុងលទ្ធផល ២-០ ដោយខ្សែប្រយុទ្ធ Dinh Bac។ រូបថត៖ TTXVN |
នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍បើកឆាកជាផ្លូវការរបស់ក្រុមវៀតណាមជាមួយនឹងគ្រូបង្វឹកសញ្ជាតិបារាំង លោក Philippe Troussier។ បន្ទាប់ពីការប្រកួតអស់រយៈពេលជាង៩០នាទី លទ្ធផលចុងក្រោយគឺក្រុមវៀតណាមយកឈ្នះលើគូប្រជែងហ្វីលីពីន ២-០។ គ្រាប់បាល់បញ្ចូលទីចំនួនពីរគ្រាប់របស់ក្រុមវៀតណាម គឺទទួលបានដោយកីឡាករ Van Toan (ក្នុងតង់ទីមួយ) និង Dinh Bac (ក្នុងតង់ទីពីរ)។
បន្ទាប់ពីការប្រកួតដ៏ជោគជ័យនេះ នៅថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងបន្តដំណើររបស់ខ្លួនក្នុងវគ្គជម្រុះជុំទីពីរនៃព្រឹត្តិការណ៍ World Cup ២០២៦ ក្នុងពូល F ដោយការប្រកួតជាមួយគូប្រជែងខ្លាំងបំផុតក្នុងពូលនេះ គឺក្រុមជម្រើសជាតិអ៊ីរ៉ាក់៕