វ៉ាក់សាំងរូស្សី Sputnik V សម្រេចបានប្រសិទ្ធភាព ៩១,៦% ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ

Chia sẻ
(VOVWORLD) - លោក Kirill Dmitriev នាយកគ្រប់គ្រងមូលនិធិវិនិយោគផ្ទាល់នៃប្រទេសរុស្ស៊ី (RDIF) បានមានប្រសាសន៍ថា លោកបានចែករំលែកទិន្នន័យធ្វើ  តេស្តដំណាក់កាលទី ៣ ជាមួយស្ថាប័នគ្រប់គ្រងឱសថជាតិ ហើយបានចាប់ផ្តើមដំណើរការដាក់ជូនទៅស្ថាប័នឱសថអឺរ៉ុប (EMA) ដើម្បីទទួលបានការអនុម័តរបស់សហភាពអឺរ៉ុប (EU) ផងដែរ
វ៉ាក់សាំងរូស្សី Sputnik V សម្រេចបានប្រសិទ្ធភាព ៩១,៦% ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ - ảnh 1វ៉ាក់សាំងរូស្សី Sputnik V សម្រេចបានប្រសិទ្ធភាព ៩១,៦% ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ (រូបថត៖ THX/TTXVN)

លទ្ធផលនៃការធ្វើតេស្តគ្លីនិកសម្រាប់ដំណាក់កាលចុងក្រោយ ដែលត្រូវបានអនុម័តនិងផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអន្តរជាតិ The Lancent កាលពីថ្ងៃទី ២ ខែកុម្ភៈ ដោយបង្ហាញថាវ៉ាក់សាំង Covid-19 Sputnik V របស់រុស្ស៊ីសម្រេចបានប្រសិទ្ធិភាព ៩១,៦% ក្នុងការទប់ស្កាត់ការអភិវឌ្ឍវីរុស SARS-CoV-2  នៅក្នុងមនុស្ស។

លោក Kirill Dmitriev នាយកគ្រប់គ្រងមូលនិធិវិនិយោគផ្ទាល់នៃប្រទេសរុស្ស៊ី (RDIF) បានមានប្រសាសន៍ថា លោកបានចែករំលែកទិន្នន័យធ្វើ  តេស្តដំណាក់កាលទី ៣ ជាមួយស្ថាប័នគ្រប់គ្រងឱសថជាតិ ហើយបានចាប់ផ្តើមដំណើរការដាក់ជូនទៅស្ថាប័នឱសថអឺរ៉ុប (EMA) ដើម្បីទទួលបានការអនុម័តរបស់សហភាពអឺរ៉ុប (EU) ផងដែរ៕

ប្រតិកម្មទៅវិញ