ចំនួនវ៉ាក់សាំងសរុបដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមកវៀតណាមតាមរយៈយន្តការ COVAX រហូតដល់ជាង ៥ លានដូស។ |
នៅយប់ថ្ងៃទី ២៤ កក្កដា វ៉ាក់សាំងបង្ការកូវីដ ១៩ ឈ្មោះ Moderna ជាង ៣ លានដូស គាំទ្រដោយរដ្ឋាភិបាលអាមេរិក តាមរយៈយន្តការ COVAX បានមកដល់ប្រទេសវៀតណាមហើយ។ មិនយូរប៉ុន្មានខាងមុខ វ៉ាក់សាំងជិត ១,៥ លានដូសត្រូវបានបញ្ជូនទៅទីក្រុងហូជីមិញហើយវ៉ាក់សាំងដែលនៅសល់ចំនួន ១ លាន ៥ សែន បានមកដល់ទីក្រុងហាណូយនៅក្នុងថ្ងៃទី ២៥ ខែកក្កដា។
នេះជាជើងវ៉ាក់សាំង Moderna ទី ២ មកដល់វៀតណាមក្នុងខែកក្កដាឆ្នាំ ២០២១ ដែលនាំចំនួនវ៉ាក់សាំងសរុបដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមកវៀតណាមតាមរយៈយន្តការ COVAX រហូតដល់ជាង ៥ លាន ដូស។ សរុបទៅ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ជិត ៧,៥ លានដូស ពីយន្តការ COVAX។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៤,៥ លានដូស ក្នុងនោះប្រជាជនជាង ៣៥០.០០០ នាក់បានចាក់វ៉ាក់សាំងដូសទី ២៕