ដូច្នេះ រួមជាមួយកញ្ចប់វ៉ាក់សាំងឧបត្ថម្ភដោយជប៉ុននៅថ្ងៃទី ១៦ ខែមិថុនាមក ជប៉ុនបានផ្តល់ជំនួយឧបត្ថម្ភវ៉ាក់សាំងការពារកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ជាង ២ លានដូសទៀតសម្រាប់វៀតណាម។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹងថា វៀតណាម គឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានទទួលជំនួយវ៉ាក់សាំងការពារកូវីដ - ១៩ ពីប្រទេស ជប៉ុន។ ហើយវៀតណាមប្តេជ្ញាប្រើប្រាស់វ៉ាក់សាំងនេះយ៉ាងមានប្រសិទ្ធភាពនិងរហ័សបំផុត។ យោងតាមក្រសួងសុខាភិបាល ការទទួលវ៉ាក់សាំងការពារកូវីដ - ១៩ ពីរដ្ឋាភិបាលនិងប្រជាជនជប៉ុននៅពេលនេះគឺទាន់ពេលវេលាដែលបានចូលរួមចំណែកជួយវៀតណាមទប់ស្កាត់ការឆ្លងរាលដាល ជំងឺដ៏កាចសាហាវនេះ៕