ការធ្វើតេស្តវ៉ាក់សាំងអ្នកស្ម័គ្រចិត្ត Pfizer នៅសាលាវេជ្ជសាស្ត្រ Maryland, Baltimore កាលពីខែឧសភាពឆ្នាំ ២០២០។ ( រូបថត៖ AP) |
នាថ្ងៃទី ៩ ខែវិច្ឆិកា ក្រុមហ៊ុនឱសថ Pfizer (សហរដ្ឋអាមេរិក) និង BioNTech (ចក្រភពអង់គ្លេស) បានប្រកាសវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានកម្រិតប្រសិទ្ធភាពជាង ៩០% ក្នុងដំណាក់កាលទី ៣ ដែលកំពុងដំណើរការធ្វើ តេសត្តទៅលើមនុស្ស ហើយនេះក៏ជាដំណាក់កាលចុងក្រោយផងដែរ។
យោងតាមលទ្ធផលបឋមបានឲ្យដឹងថា វ៉ាក់សាំងនេះបានបង្ហាញពីប្រសិទ្ធភាពការពារក្នុងរយៈពេល ៧ ថ្ងៃ បន្ទាប់ពីអ្នកស្ម័គ្រចិត្តត្រូវបានចាក់លើកទី ២ និង ២៨ ថ្ងៃបន្ទាប់ពីការចាក់លើកដំបូង។
ក្រុមហ៊ុនទាំងពីរនេះបានឲ្យដឹងថារហូតមកដល់ពេលនេះ មិនទាន់រកឃើញមានហានិភ័យអំពីលក្ខណៈសុវត្ថិភាពធ្ងន់ធ្ងរណាមួយទេ ហើយគេរំពឹងថាវ៉ាក់សាំងនេះនឹងត្រូវបានអនុម័តសម្រាប់ការប្រើជាបន្ទាន់ដោយមជ្ឈដ្ឋានមន្រ្តីអាមេរិកនៅក្នុងខែនេះតែម្តង៕